sh bet

ឯកឧត្តម វ៉ា ថន ចេញបទបញ្ជាបង្រ្កាប និងទប់ស្កាត់ការទន្រ្ទានព្រៃយកដីរដ្ឋមកធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយបំពានច្បាប់

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន គណៈអភិបាល ខេត្ត នាព្រឹក, ថ្ងៃ ព្រហស្បតិ៍ ៦កេីត ខែ ជេស្ឋ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ស្តីពីការបង្រ្កាប និងទប់ស្កាត់ ជនកាប់ទន្រ្ទានព្រៃយកដី រដ🐬្ឋមកធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយរំលោភលេី ច្បាប់ដែលបានចែង។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ មេគង្គ ខេត្ត និងមានការចូលរួម ពីសំណាក់ អភិបាលរងខេត្ត លោក ព្រះរាជអាជ្ញារងខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ រួមនឹងលោក លោក ស្រីជាអភិបាល អភិបាលរង ស្រុក ក្រុងទាំង ៧ ព្រមទាំងលោក លោកស្រីជាមេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងទាំង៣ ប្រភេទរួមមន្រ្តី សាលាខេត្តផងដែរ៕