sh bet

សហរដ្ឋអាមេរិក ចង់មានទំនាក់ទំនងល្អ ជាមួយកម្ពុជាឡើងវិញ

ភ្នំពេញ ៖ ក្នុងᩚᩚᩚᩚᩚᩚ⁤⁤⁤⁤ᩚ⁤⁤⁤⁤ᩚ⁤⁤⁤⁤ᩚ𒀱ᩚᩚᩚឱកាសជួបជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ លោកវរសេនីយ៍ឯក ចាំង ជេគីលី (Thang Jacky Ly) នាយការិយាល័យអនុព័ន្ធយោធា សហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំកម្ពុជា បានពាំនាំនូវ🗹ការផ្ដាំផ្ញើ ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក ចំពោះការចង់ឲ្យមានទំនាក់ទំនងល្អ រវាងអាមេរិកនិងកម្ពុជាឡើងវិញ។

ចំពោះការធ្វើទំនាក់ទំនងនេះ គួរតែធ្វើឡើងដោយប្រទេសទាំងពីរ តាមរយៈការកសាងជំនឿទុកចិត្តគ្នា ឲ្យបានច្រើនថែមទៀត ។ នេះជាប្រសាសន៍ របស់លោកវរសេនីយ៍ឯក ចាំង ជេគីលី។ សម្រាប់នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា សហរដ្ឋអាមេរិក ដែលមានទំនាក់ទំនងការទូត ជាមួយគ្នារយៈពេលជាង៧០ឆ្នាំមកហើយ ដែលទំនាក់ទំនងនេះ នៅតែបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា បើទោះជានៅមានបញ្ហាប្រឈមខ្លះៗក៏ដោយ ។ លោកនាយឧត្ដមសេនីយ៍ ក៏បានថ្លៃងអំណរគុណអាមេរិក ដែលបានចូលរួមដល់ដំណើរការបង្រួបបង្រួមជាតិ និងការស្វែងរកសន្តិភាពនៅកម្ពុជា នាដើមទស្សវតរ៍ទី៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការអភិវឌ្ឍកម្ពុជាឡើងវិញ ទាំងវិស័យកសិកម្ម អប់រំ សុខាភិបាល ការដោះមីន ក៏ដូចជាការជួយឧបត្ថម្ភ លើការងារមនុស្សធម៌ផ្សេងៗទៀត។ ក្នុងនាមអគ្គមេបញ្ជាការ និងក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោកវរសេនីយ៍ឯក ចាំង ជេគីលី និងសហការី ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៅក្នុងអាណត្តិការទូតរបស់លោក។ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានអរគុណដល់ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នៅកម្ពុជាកាលពីពេលថ្មីៗនេះ និងបណ្តាគណៈប្រតិភូអាមេរិកជាច្រើនទៀត ក្នុងន័យដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងអាមេរិក។ លោកនាយឧត្ដមសេនីយ៍ ក៏បានអរគុណដល់អាមេរិក ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សនូវវគ្គខ្លីៗ ដល់កងយោធពលខេមរភូមិន្ទ នាពេលកន្លងមក ដោយលោកចាត់ទុកការជួយបណ្ដុះបណ្ដាល របស់អាមេរិកនេះ គឺបានបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យប្រសើរថែមទៀត លោកអគ្គមេបញ្ជាការ បានលើកឡើងនូវកិច្ចការចំពោះមុខមួយចំនួន រួមមាន ៖ ការរៀបចំឲ្យមានក្រុមការងារសម្របសម្រួល , ការកសាងធនធានមនុស្ស , ការផ្លាស់ប្ដូរទស្សនកិច្ចផ្នែកយោធា , ការផ្លាស់ប្ដូរព័ត៌មានឧក្រិដ្ឋកម្មផ្សេងៗ , កិច្ចសហប្រតិបត្តិការហ្វឹកហ្វឺន និងការស្វែងរកអដ្ឋិធាតុកងទ័ពអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា។ ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ចាំង ជេគីលី បានលើកឡើងពីដំណើរទស្សនកិច្ចថ្មីៗរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនៅកម្ពុជា ថាជាទស្សនកិច្ចដ៏ល្អមួយក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយលោកវរសេនីយ៍ឯក ក៏អរគុណដល់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដែលបានសហការធ្វើឲ្យដំណើរ ទស្សនកិច្ចនេះទទួលបានជោគជ័យ៕