sh bet

ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត របស់គណនី Facebook «ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ»

ភ្នំពេញ៖ ក្រស✅ួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកសូមច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយមិនពិត របស់គណនី ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អ🔯ែមនៅផ្ទះ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ព័ត៌មានដែលចុះផ្សាយនោះ គឺ ជាព័ត៌មានក្លែងក្លាយ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថាសូមច្រានចោលទាំងស្រុងព័ត៌មាន ដែលបានចុះផ្សាយមិនពិតរបស់គណនី ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ ជាព័ត៌មានក្លែងក្លាយ។ ក្រសួងសុខាភិបាល ស្នើសុំធ្វើការលុបជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់៕