sh bet

រដ្ឋមន្ត្រីយុត្តិធម៌បកស្រាយពីមូលហេតុដែលកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិត

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបកស្រាយពីមូលហេតុដែលប្រទេសកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិត ដោយថាដោយយោងតាមរដ្ឋធម្មន♏ុញ្ញ និងភាពទំនើបនៃច្បាប់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទាក់ទងទៅនឹងអំពើឃាតកម្មដែលប្រព្រឹត្តឡើងដោយ ស្រី ស៊ីណា នៅក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថាការដែលកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិតដោយយោងតាមរដ្ឋធម្មនុញ្ញ និងភាពទំនើបនៃច្បាប់នៃប្រជាជាតិសម័យទំនើបបច្ចុប្បន្ន មួយវិញទៀតប្រទេសកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា។ ឯកឧត្តមថាការប្រើប្រាស់អំពើឃោឃៅដាក់ទណ្ឌកម្មទៅលើជនឧក្រិដ្ឋមិនមែនជាដំណោះស្រាយទេ។ ឯកឧត្តមថា៖ «កម្ពុជាក៏ត្រូវបានគេទទួលស្គាល់ថាជាប្រទេសឈានមុខគេក្នុងការលុបទោសប្រហារជីវិត។ ការឆ្លើយតបទៅនៅឧក្រិដ្ឋកម្មមួយយើងអាចឆ្លើយតបតាមបែបមួយដែលមិនបង្ហាញពីភាពឃោឃៅ»។ ឯកឧត្តមបានបញ្ជាក់ថាការប្រើប្រាស់ទណ្ឌកម្មដែលមានភាពឃោរឃៅទៅលើជនឧក្រិដ្ឋក្នុងពេលបច្ចុប្បន្នគឺមិនបង្ហាញពីប្រជាជាតិមួយដែលមានវប្បធម៌ខ្ពង់ខ្ពស់ទេ៕