sh bet

ហ្វីលីពីនទាមទារការស្រាយបំភ្លឺពីសហរដ្ឋអាមេរិក ជុំវិញយុទ្ធនាការប្រឆាំងវ៉ាក់សាំងចិន

ប្រភព៖ Reuters

ម៉ានីល៖ រដ្ឋាភិបាលហ្វីលី🐎ពីន កំពុងស្វែងរកការស្រាយបំភ្លឺពីសហរដ្ឋអាមេរិក ជុំវិញយុទ្ធនាការឃោសនាសម្ងាត់មួយ ដែលមានគោលបំណងបំផ្លាញទំនុកចិត្តលើវ៉ាក់សាំ🦋ងចិនក្នុងអំឡុងពេលកូវីដ-១៩។

ហ្វីលីពីនជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅអាស៊ីអាគ្នេយ៍ ដោយមានអ្នកស្លាប់ជិត ៦៧,០០០នាក់ និងមានការឆ្លងជាង ៤.១លានករណី។ ការបង្ហាញព័ត៌មានមិនពិតអំពីវ៉ាក់សាំង បានបង្កឱ្យមានការខកចិត្ត និងខឹងសម្បាយ៉ាងខ្លាំងដល់មន្ត្រីសុខាភិបាល ដែលព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ការស៊ើបអង្កេតរបស់ Reuters បានបង្ហាញថា មន្ទីរបញ្ចកោណបានបើកយុទ្ធនាការសម្ងាត់មួយ នៅក្នុងឆ្នាំ២០២២ និង២០២១ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះវ៉ាក់សាំង Sinovac និងជំនួយផ្នែកជំងឺរាតត្បាតផ្សេងទៀតពីប្រទេសចិន។ ក្រសួងការបរទេសហ្វីលីពីន បានទាក់ទងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងម៉ានីល ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការទេ។ ព្រឹទ្ធសភាហ្វីលីពីនកំពុងស៊ើបអង្កេតយុទ្ធនាការព័ត៌មាននេះ ដែលត្រូវបានពិពណ៌នាថាជា «អំពើអាក្រក់ និងមានគ្រោះថ្នាក់»។ ការស៊ើបអង្កេតនេះ បានលើកឡើងពីកង្វល់អំពីតួនាទីរបស់យោធាសហរដ្ឋអាមេរិក ក្នុងការបំភ្លៃព័ត៌មានអំពីវ៉ាក់សាំង និងឥទ្ធិពលរបស់វាទៅលើការសម្រេចចិត្តរបស់ប្រជាជនហ្វីលីពីនក្នុងការទទួលយកវ៉ាក់សាំង។ រដ្ឋាភិបាលហ្វីលីពីនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃតម្លាភាព និងកិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហានេះ៕